រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អាជ្ញាធរខេត្តកំពង់ធំ ដាក់បទបញ្ជាដាក់ណាត់ បញ្ឈប់មិនឲ្យបើកដំណើរការអាជីវកម្មល្បែងស៊ីសង លើទឹកដីខេត្តកំពង់ធំ ចាប់ពីពេលនេះតទៅ


(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​ងួន​ ​រាសីអភិបាលរងខេត្តកំពង់ធំ​ ​ដឹកនាំកិច្ចប្រជុំពិភាក្សាការធ្វើអាជីវកម្មឆ្នោតផ្សងសំណាងឡូតូ​ ​ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ​ ​ព្រមទាំងបានដាក់បទបញ្ជាដាក់ណាត់​ ​បញ្ឈប់មិនឲ្យបើកដំណើរការអាជីវកម្មល្បែងស៊ីសង​ ​លើទឹកដីខេត្តកំពង់ធំ​ ​ចាប់ពីពេលនេះតទៅ​ ​នាព្រឹកថ្ងៃទី​ ​ខែកុម្ភៈ​ ​ឆ្នាំ

ឯកឧត្តម​ ​ងួន​ ​រាសី​ ​ថ្លែងថាកិច្ចប្រជុំថ្ងៃនេះ​ ​ជាសេចក្តីជូនដំណឹងបន្ទាន់មួយ​ ​ដល់ម្ចាស់អាជីវកម្មពាក់ព័ន្ធនឹងការបើកអាជីវកម្មឆ្នោតផ្សងសំណាងឡូតូទាំងអស់ក្នុងខេត្តកំពង់ធំ​ ​ដែលគ្មានច្បាប់អនុញ្ញាត​ ​ដោយទុករយៈពេល​ ​ថ្ងៃ​ ​ប៉ុន្តែត្រូវអនុវត្តចាប់ពីពេលនេះតទៅ

ឯកឧត្តម​ ​បានបញ្ជាក់បន្ថែមទៀតថា​ ​មន្ត្រីជំនាញ​ ​និងអាជ្ញាធរក្រុងស្រុក​ ​ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់​ ​ម្យ៉ាងវិញទៀត​ ​មន្ត្រីជំនាញត្រូវត្រួតពិនិត្យទៅលើច្បាប់ឲ្យបានច្បាស់លាស់បើសិនជាក្រុមហ៊ុនទីតាំងល្បែងនោះ​ ​មានច្បាប់ហើយ​ ​យើងត្រូវតែអនុញ្ញាត

ឯកឧត្តម​ ​ងួន​ ​រាសីបន្តទៀតថា​ ​នេះជាគោលនយោបាយរួមរបស់ប្រមុខរាជរដ្ឋបាល​ភិ​បាល​ ​ក្នុងការជូនដំណឹងដល់ប្រតិ​ត្តិ្ក​ករទាំងអស់បានជ្រាបថា​ ​ដើម្បីកុំឲ្យមានបញ្ហាក្នុងការអនុវត្តន៍​និតិ​វិធីច្បាប់ក្រុមហ៊ុនត្រូវមានច្បាប់អនុវត្តចេញដោយគណៈកម្មការគ្រប់ល្បែងពាណិជ្ជកម្មកម្ពុជា​ ​ហើយច្បាប់មួយចេញបានតែមួយទីតាំងតែប៉ុណ្ណោះ​ ​ប្រសិនបើមិនមានច្បាប់អនុ​ញ្ញាតិ​ទេ​ ​សូមផ្អាកជាបន្ទាន់​ ​ហើយមិនដូច្នោះទេ​ ​និងត្រូវកសាងសុំ​ណុំ​រឿងបញ្ជូនខ្លួនទៅតុលាការ

Related Post