(រដ្ឋបាលខេត្តកំពង់ធំ) ៖ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា តាមប្រព័ន្ធ Video Online នាព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ ។
នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ប្រព្រឹត្តទៅនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលមានរបៀបវារៈចំនួន ២ រួមមាន៖
១-ផ្សព្វផ្សាយលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ជូនសាខាកាកបាទក្រហម ២៥រាជធានី ខេត្ត និង ទិសដៅការងារឆ្នាំ២០២១។
២-ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នឹងការងារអភិវឌ្ឍ ស្ថាប័នយុទ្ធសាស្រ្ត២០២១-២០៣០ និងការអភិវឌ្ឍ សាខា។