រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និងប្រកាសតំបន់វិនិច្ឆ័យ ចុះបញ្ជីដីធ្លីមាន​លក្ខណៈ​ជាប្រព័ន្ធ ដែលប្រមុខរាជរដ្ឋភិបាល បានផ្តល់សិទ្ធិបន្ថែមជូន​ប្រជាពលរដ្ឋ​នៅក្នុងដីតំបន់២ កាត់ឆ្វៀលមកតំបន់១ ក្នុងភូមិសាស្ត្រ​ខេត្តកំពង់ធំ

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែមេសា​ ​ឆ្នាំ​ ​បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ ​និងប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ​ ​ដែលប្រមុខរាជរដ្ឋាភិបាល​ ​បានផ្តល់សិទ្ធិបន្ថែមជូនប្រជាពលរដ្ឋដែលបានកំពុងរស់នៅ​ ​និងអាស្រ័យផលជាក់ស្តែងនៅក្នុងដីតំបន់​ ​កាត់ឆ្វៀលមកតំបន់​ ​មានចំនួន​ ​​,​គ្រួសារ​ ​នៅលើក្រុងស្រុកចំនួន​ ​ក្នុងចំណោម​ ​ក្រុងស្រុក​ ​ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ​ ​នៅឃុំ​ម្សា​ក្រង​ ​ស្រុកស្ទោង

ថ្លែងនៅក្នុងពិធីនោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានថ្លែងថា​ ​ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ​ ​គឺការចុះបញ្ជីដីធ្លីទាំងដីឯកជន​ ​និងដីរដ្ឋ​ ​ដែលអនុវត្តទៅតាមនីតិវិធី​ ​ហើយការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធមានសារៈសំខាន់ណាស់​ ​ដល់ប្រជាពលរដ្ឋ​ ​ម្ចាស់ដី​ ​ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹង​ ​ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់អចលនវត្ថុ​ ​ជាឯកសារសំអាងរឹងមាំ​ ​ដោយមិនណាម្នាក់មកបំពានយកដី​ ​ព្រំប្រទល់ដីបាននោះទេ

ឯកឧត្តមអភិបាលខេត្ត​ ​បានបន្ដថា​ ​នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើតាមដំណាក់​ ​គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ​ ​ការបង្កើតគណៈកម្មការរដ្ឋបាល​ ​ការជូនដំណឹងដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំ​ ​វាស់វែង​ ​និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី​ ​និងបញ្ជីឈ្មោះម្ចាស់ដី​ ​ចំពោះការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរយៈពេលថ្ងៃ​ ​ដើម្បីទុកលទ្ធភាព​ឱ្យ​ម្ចាស់ដី​ ​និងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ​ ​ស្ថានភាពគ្រួសារ​ ​និងក្បាលដីរបស់ខ្លួន​ ​ព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង

ទន្ទឹមនឹងនោះដែរឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់​ឱ្យ​ត្រៀមលក្ខណៈទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​ ​សង្កាត់នៅដើមខែមិថុនា​ ​ឆ្នាំ​ ​ខាងមុខនេះ​ ឱ្យ​បានគ្រប់គ្នា​ ​ដើម្បីជ្រើសរើសមេដឹកនាំមូលដ្ឋានដែលខ្លួន​ ​ស្រឡាញ់​ ​តាមបែបលទ្ធិប្រជាធិបតេយ្យ

ក្នុងឱកាសនោះដែរ​ ​ប្រជាពលរដ្ឋដែលរស់នៅនៅឃុំ​ម្សា​ក្រង​ ​ស្រុកស្ទោងទាំងមូល​ ​មានចិត្តសប្បាយរីករាយណាស់ដែលបានប្រមុខរាជរដ្ឋាភិបាល​ ​បានផ្តល់សិទ្ធិបន្ថែមជូនពួកគាត់សម្រាប់អាស្រ័យផល​ ​ព្រមទាំងថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​រួមជាមួយរដ្ឋបាលខេត្ត​ ​ព្រមទាំងពាក់ព័ទ្ធទាំងអស់​ ​ដែលបានយកចិត្តទុកដាក់ជួយគាំទ្រធ្វើឲ្យដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ​ ​ក្នុងដីតំបន់​ ​កាត់ឆ្វៀលមកតំបន់​ ​ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ​ ​ដែល​ ​ប្រជាពលរដ្ឋកំពុងរស់នៅ​ ​និងអាស្រ័យផលពិតប្រាកដជាក់ស្តែង

Related Post