រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ថ្នាក់ដឹកនាំខេត្តកំពង់ធំ អញ្ជើញចូលរួមជាអធិបតីក្នុង​កម្មវិធីវេទិកា​សាធារណៈ ស្រុកប្រាសាទសំបូរ ដើម្បីដោះស្រាយបញ្ហាប្រឈម​របស់​ប្រជាពលរដ្ឋដែល​បានកើតមានឡើងនៅក្នុងមូលដ្ឋាន

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និង ឯកឧត្តម ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ ចុះជួយស្រុកប្រាសាទសំបូរ អញ្ជើញជាអធិបតីក្នុងពិធីវេទិកាសាធារណៈ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់​ប្រជាពលរដ្ឋ​ដែលបានកើតមានឡើងនៅក្នុងមូលដ្ឋាន ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២២។

ថ្លែងក្នុងពិធីនោះដែរឯកឧត្តម ឈុន ឈន់ និងឯកឧត្តម ងួន រតនៈ បានជំរុញដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានារបស់​ប្រជាពលរដ្ឋ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាដីធ្លី ដែលជាបញ្ហាស្មុគស្មាញរបស់ប្រជាពលរដ្ឋ នៅក្នុងការកាន់កាប់ដីធ្លី។ លើសពីនេះទៀតឯកឧត្តមក៏បានជំរុញដល់ ដល់ក្រុមការងារទាំងអស់ជាពិសេសមន្ត្រីជំនាញត្រូវពន្លឿននៃការចុះធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឲ្យបានចាប់រហ័ស។ ទន្ទឹមនឹងនោះចំពោះបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីសូមផ្ដល់ឯកសារពាក់ព័ន្ធមកឲ្យមន្ត្រីជំនាញ ដើម្បីធ្វើការពិនិត្យពិភាក្សាគ្នា និងដោះស្រាយបញ្ហានេះឲ្យបានចប់ ។ ម្យ៉ាងវិញទៀតបងប្អូនប្រជាពលរដ្ឋមិនត្រូវបន្តកាន់កាប់រុករានដីព្រៃដែលជាដីគម្របព្រៃឈើ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន បន្តទៀតនោះទេ ។

ឯកឧត្តមបន្តទៀតថា ដើម្បីឲ្យការងារនេះប្រព្រឹត្តទៅបានរលូន សូមអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវយកកិច្ចការងារនេះ ទៅពិនិត្យ ហើយរួមគ្នាដោះស្រាយបញ្ហានេះហើយបងប្អូនប្រជាពលរដ្ឋ មិនត្រូវនាំគ្នាតវ៉ា ឬធ្វើបាតុកម្ម កូដកម្ម ទៅតាមការញុះញង់របស់ជនអគតិមួយចំនួនតូច ដែលដែលបង្កឲ្យមានភាពអសន្តិសុខនៅក្នុងសង្គម ។

Related Post