រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យ​ប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហម និងសំណង់បង្ហៀរទឹកប្រវែង ១.៨៧៥ម៉ែត្រ នៅស្រុកប្រាសាទបាល័្លង្គ

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហម និងសំណង់បង្ហៀរទឹកប្រវែង ១.៨៧៥ម៉ែត្រ នៅឃុំទួលគ្រើល ស្រុកប្រាសាទបាល័្លង្គ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម ងួន រតនៈ ក៏បានអបអរសាទរជាមួយនឹងបងប្អូនប្រជាពលរដ្ឋនូវសមិទ្ធផលថ្មីរបស់ឃុំទួលគ្រើលនៅពេលនេះ ដែលបានចំណាយថវិកាជាង ១០ម៉ឺនដុល្លារ ក្នុងការសាងសង់ ជាពិសេសបានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋសម្រាប់ធ្វើដំណើរឆ្លងកាត់ ក៏ដូចជាការដឹកជញ្ជូនកសិផលនានា ។

លើសពីនេះទៀត ឯកឧត្តម ងួន រតនៈ បានអំពាវនាវដល់បងនប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ ដូសទី២ និងបងប្អូនប្រជាពលរដ្ឋដែលមិនទាន់ បានចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ សូមអញ្ជើញទៅចាក់វ៉ាកសាំងឱ្យបានគ្រប់គ្នា ទៅតាមការជូនដំណឹងរបស់អាជ្ញាធរ ព្រោះការចាក់បាក់សាំងបង្កើនភាពស៊ាំក្នុងខ្លួន ធ្វើឱ្យយើងមិនឆ្លងជំងឺកូវីដ១៩ ប្រសិនបើមាន ការឆ្លងវាមិនមានហានីភ័យដល់អាយុជីវិត។

ចុងបញ្ចប់ឯកឧត្តម ងួន រតនៈ ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យត្រៀមលក្ខណៈទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅដើមខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំមូលដ្ឋានដែលខ្លួនស្រឡាញ់ តាមបែបលទ្ធិប្រជាធិបតេយ្យ៕

Related Post