រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សម្តេចតេជោ ហ៊ុន សែន៖ ប្រែក្លាយខ្សែបន្ទាត់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនមានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ

(​រដ្ឋបាលខេត្តកំពង់ធំ​): ​សម្តេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​មានប្រសាសន៍លើកឡើងថា​ ​ប្រែក្លាយខ្សែបន្ទាត់ព្រំដែនកម្ពុជា​ ​ជាមួយប្រទេសជិតខាងទាំងអស់​ ​ឲ្យទៅជាព្រំដែនមានសន្តិភាព​ ​មិត្តភាព​ ​សហប្រតិបត្តិការ​ ​ការអភិវឌ្ឍ​ ​និងប្រែក្លាយតំបន់ប្រវត្តិសាស្ត្រយោធា​តេជោ​កោះថ្ម​ X16 ឱ្យ​ក្លាយទៅជាតំបន់មានការអភិវឌ្ឍន៍​ ​និងមានទីផ្សារ​ ​

ប្រសាសន៍សំណេះសំណាលដ៏មានអត្ថន័យនេះ​ ​សម្តេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​ថ្លែងនៅក្នុងពិធីខួបលើកទី​ ​នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍​ ប៉ុ​​ ​​ (​​ ​មិថុនា​ ​​ – ​​ ​មិថុនា​ ​​) ​និង​ ​សម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធា​តេជោ​កោះថ្ម​ X16 ​ស្ថិតនៅភូមិកោះថ្ម​ ​ឃុំ​ន្លូ​​ ​ស្រុកមេមត់​ ​ខេត្តត្បូងឃ្មុំ​ ​នាព្រឹកថ្ងៃទី​ ​ខែមិថុនា​ ​ឆ្នាំ

ពិធីនេះក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម​ ​Pham​ ​Minh​ ​Chinh​ ​នាយករដ្ឋមន្ត្រីវៀតណាមព្រមទាំងមានការអញ្ជើញចូលរួមអមដំណើរពីឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងថ្នាក់ដឹកនាំជាច្រើនផ្សេងទៀត​ ​

សម្ដេច​តេជោ​មានប្រសាសន៍បន្ថែមថា​ ​តំបន់​ X16 ​គឺជាចំណុចព្រំដែនរវាងប្រទេសកម្ពុជា​ ​ក្នុងខេត្តត្បូងឃ្មុំ​ ​និងប្រទេសវៀតណាមក្នុងខេត្ត​តៃនិ​​ ​ដែលជាទីតាំងប្រវត្តិសាស្ត្រ​ ​នៃការចេញតស៊ូដោយយកអាយុជីវិតធ្វើជាដើមទុន​ ​​ ​ហើយតំបន់នេះ​ ​នៅពេលនេះបានកសាងហេ​ដ្ឋា​រចនា​ម្ព័ន្ធ​ជាច្រើន​ ​មានដូចជា​ ​រូបសំណាកព្រះអង្គគោកធ្លក​ ​អាគារមិត្តភាព​ ​សា​រៈ​មន្ទីរ​តេជោ​កោះថ្ម​ ​សាលាសំណាក់​ ​វេទិកា​ ​ស្រះទឹកស្តេចនាគមហាជ័យ​ ​ទីលានចុះចត​ត្ថ​​ម្ភា​ចក្រ​ ​ទីលានបាល់ទាត់​ ​សួនច្បារ​ ​និងផ្លូវអ៊ុតកៅស៊ូ​ ​សាលារៀន​ ​ព្រមទាំងមានតបណ្ដាញអគ្គិសនីដល់ទីតាំងនេះ​ ​ហើយការអភិវឌ្ឍនេះ​ ​មិនត្រឹមតែរំឭកពីគុណបំណាច់ដ៏ធំធេងតែប៉ុណ្ណោះទេ​ ​ថែមទាំងបានធ្វើ​ឱ្យ​ប្រជាពលរដ្ឋក្នុងភូមិរបស់លោកទាំងមូល​ ​មានជីវភាពប្រសើរឡើងមួយ​ម្រិ​ទៀត​ ​ក្នុងការបង្កភាពងាយស្រួលយ៉ាងខ្លាំងដល់ការរកស៊ីប្រចាំថ្ងៃ

Related Post