រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ប្រារព្ធពិធីខួបលើកទី​១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នាព្រឹកថ្ងៃទី​ ​ខែមិថុនា​ ​ឆ្នាំ​ ​គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា​ ​ខេត្តកំពង់ធំ​ ​រៀបចំប្រារព្ធពិធីខួបលើកទីឆ្នាំ​ ​ទិវាអតីតយុទ្ធជនកម្ពុជា​ ​ក្រោមអធិបតីភាព​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្ត​ ​និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ​ ​នៅលើភូមិឋានរបស់អតីតយុទ្ធជននៅដីសម្បទានសង្គមកិច្ច​ ​ស្ថិតនៅភូមិដងក្តារ​ ​ឃុំក្រយា​ ​ស្រុក​ន្ទុ​​ ​ខេត្តកំពង់ធំ​ ​ដោយមានការចូលរួមពីបងប្អូនអតីតយុទ្ធជនប្រមាណចំនួន​ ​គ្រួសារ

ជាមួយគ្នានោះដែរឯកឧត្តម​ ​ឧត្តមសេនីយ៍ទោ​ ​សោម​ ​ស៊ុន​ ​មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង​ ​ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ​ ​បានឡើងអានសារលិខិតរបស់សម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ​និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ ​ក្នុងឱកាសខួបលើកទីឆ្នាំ​ ​ទិវាអតីតយុទ្ធជនកម្ពុជាមិថុនា​ ​ឆ្នាំ​ ​​ ​ផ្ញើជូនបងប្អូនអតីតយុទ្ធជន​ ​និងជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន​ ​ព្រមទាំងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត​ ​ចំពោះសម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​និងសម្តេចកិត្តិ​ព្រឹទ្ឋ​បណ្ឌិត​ ​ដែលបានផ្តល់ដីស​ម្ប​ទទា​ ​សង្គមកិច្ចក្នុងមួយគ្រួសារ​ ​មួយហិកតាកន្លះ​ ​និងផ្ទះថ្មីមួយខ្នង​ ​ជូនដល់បងប្អូនអតីតយុទ្ធជន​ ​ចំនួន​ ​គ្រួសារ​ ​ដែលគ្មានដីគ្មានផ្ទះរស់នៅសមរម្យ​ ​នៅតាមមូលដ្ឋាននានា​ ​ក្នុងខេត្តកំពង់ធំ​ ​បានមករស់នៅទីនេះ

ក្នុងឱកាសនេះ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ​ ​លើកឡើងថា​ ​គុណបំណាច់របស់អតីតយុទ្ធជនកម្ពុជា​ ​ដែលលះបង់សាច់ស្រស់​ ​ឈាមស្រស់ដណ្តើមយកសុខ​ន្និ​ភាព​ ​បូរណភាពទឹកដី​ ​ពិតជាមានគុណបំណាច់ដ៏​ ​ធំធេង​ ​មិនអាចបំភ្លេចបាន​ ​អតីតយុទ្ធជនទាំងអស់នេះដែលបានរួមរស់ជាសម្តេច​តេជោ ​ក្នុងបុព្វហេតុរំដោះ​ ​ជាតិ​ ​បច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ​បាន​ ​និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងតារ​យៈ​បង្កើតឲ្យមាន​ ​សមាគមអតីតយុទ្ធជន​ ​ដែលមានការផ្តល់ជូននូវការជួយឧបត្ថម្ភទាំង​ម្ភារៈ ​សំនៅ​ដ្ឋា​​ ​និងដីកសិកម្ម​ ​សម្រាប់បង្កបង្កើនផលផងដែរ​ ​ទន្ទឹមនេះ​ ​ក៏មានក្រុម​ម្ព័ន្ធ​មិត្តភាពរបស់មន្ទីរអង្គភាព​ ​និងសប្បុរសជន​ ​ជួយឧបត្ថម្ភទាំងសម្ភារ​ ​និងថវិកា​ ​ជាក់ស្តែងនៅថ្ងៃនេះ​ ​ក៏មានក្រុមហាត់ប្រាណមិត្តភាព​ ​ជួយឧប​ត្តម្ភ​ស្បៀង​ ​អាហារ​ ​ចំនួនគ្រួសារ​ ​ដែលមួយគ្រួសារទទួលបានអង្កគីឡូក្រាម​ ​មី​ ​ត្រីខយួរ​ ​ទឹកសេអ៊ីយួរ​ ​ទឹកត្រីយួរ​ ​និងប៊ីចេង​ ​គីឡូក្រាម​ ​រួមជាមួយគ្នានេះ​ ​ក្នុងនាមសមាគម​ន៍​​តី​តយុទ្ធកម្ពុជា​ ​បានសហការគ្នាផ្តល់ថវិកា​ ​ជួយទ្រទ្រង់​ ​គ្រួសារ​តី​តយុទ្ធបន្ថែមក្នុងមួយគ្រួសារ​ ​ចំនួនម៉ឺនរៀល

លោកស្រី​ ​លី​ ហឿ​​ ​តំណាងក្រុមហាត់ប្រាណមិត្តភាព​ ​សម្តែងសេចក្តីសោមនស្សរីករាយ​ ​ពេញចិត្ត​ ​និងដឹងគុណនូវការលះបង់របស់អតីតយុទ្ធជន​ ​ហើយសម្ភារទាំងអស់នេះ​ ​គឺជាការមូលមតិសហការគ្នា​ ​ជួយដោះស្រាយការលំបាកមួយគ្នាផងដែរ

Related Post