រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិតីក្នុងពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ០៥ មិថុនា ក្រោមប្រធានបទ “ថែទាំពិភពលោក ដើម្បីសុខភាព”

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​អញ្ជើញជាអធិបតី​ ​ក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិ​ ​និងបរិស្ថានពិភពលោក​ ​​ ​មិថុនា​ ​ឆ្នាំ​ ​ក្រោមប្រធានបទ​ ​«ថែទាំភព​​​ផែនដី​ ​ដើម្បីសុខភាពយើង»​ ​នាព្រឹកថ្ងៃទី​ ​​ ​ខែមិថុនា​ ​ឆ្នាំ​ ​នៅបរិវេណវត្តហប់​ ​ស្ថិតនៅឃុំ​ទ្រា ​ស្រុកស្ទោង​ ​ខេត្តកំពង់ធំ​ ​

ថ្លែងក្នុងពិធីនោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​មានប្រសាសន៍លើកឡើងថា​ ​ប្រារព្ធធ្វើទិវាបរិស្ថានជាតិ​ ​និងទិវាបរិស្ថានពិភពលោក​ ​​ ​មិថុនា​ ​នេះ​ ​ក្រោមប្រធានបទ​ ‍ “​ថែទាំភព​​​ផែនដី​ ​ដើម្បីសុខភាពយើង​” ​ដើម្បីលើក​ម្ពស់​ការយល់ដឹងសាធារណៈ​ ​ជាពិសេសក្មេងៗជំនាន់ក្រោយ​ ​ដែលជាទំពាំងស្នងឫស្សី​ ​អំពីទំនាក់ទំនងរវាងសុខភាពនៃភព​​​ផែនដី​ ​និងសុខភាពរបស់មនុស្សជាតិ​ ​ដែល​ម្រុ​​ឱ្យ​យើងទាំងអស់គ្នាពិចារណាចំពោះការអនុវត្តសកម្មភាពដ៏ត្រឹមត្រូវក្នុងការរស់នៅប្រចាំថ្ងៃ​ ​ដែលមានផលប្រយោជន៍មិនត្រឹមតែកាត់បន្ថយចំណាយប្រចាំថ្ងៃរបស់យើងប៉ុណ្ណោះ​ ​ប៉ុន្តែថែមទាំងថែទាំ​ ​និង​ង្រ្គោះ​ភព​​​ផែនដីដែលកំពុងស្ថិតនៅក្រោមការគំរាមកំហែងរបស់មនុស្ស​ ​តាមរយៈការធ្វើអាជីវកម្ម​ ​ផលិតកម្មហួសការកំណត់​ ​

ឯកឧត្តម​ ​អភិបាលខេត្ត​ ​បន្តទៀតថា​ ​ទិវា​​​នេះ​ ​មានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់​ន្ញាក់​ស្មារតីរបស់យើងទាំងអស់​ឱ្យ​គិតគូរអំពីផលវិបាកនៃការប្រើប្រាស់ធនធានធម្មជាតិហួស​ម្រិ​​ ​មិនមាននិរន្តរភាព​ ​ដែលប៉ះពាល់ដល់បរិស្ថានពិភព​​​ផែនដីយើង​ ​ក៏ដូចជាសុខភាពរបស់យើងទាំងអស់គ្នា​ ​ព្រមទាំងផ្តល់នូវទស្សនទាននៃការជ្រើសទិញ​ ​និងប្រើប្រាស់​ម្ភារៈ​ណាដែលអាចប្រើប្រាស់បានច្រើនដង​ ​និងអាចកែច្នៃ​ទ្បើ​វិញបាន​ ​ដើម្បីកាត់បន្ថយការបញ្ចេញ​ ​បរិមាណសំណល់ដែលបំពុលទឹក​ ​ដី​ ​ខ្យល់ដែលស្ថិតនៅជុំវិញយើង​ ​ជាពិសេស​ ​ការគ្រប់គ្រងអនាម័យ​ ​និងការ​ម្អា​នៅតាមទីប្រជុំជន​ ​ក្រុង​ ​ស្រុក​ ​និងសង្កាត់​ ​តាមរយៈការប្រមូលសំរាម​ ​និងស្តុកសំរាមនៅទីលានចាក់សំរាម​ ​ដើម្បីសុខភាព​ ​និងសុខមាលភាពរបស់យើងទាំងអស់គ្នា

ជាចុងក្រោយឯកឧត្តម​ ​ងួន​ ​រតនៈបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង​ដូ​ទី​ ដូ​ទី​ ​និងបងប្អូនប្រជាពលរដ្ឋដែលមិនទាន់​ ​បានចាក់វ៉ាក់សាំង​ដូ​ជំរុញទី​ ​និងទី​ ​សូមអញ្ជើញទៅចាក់វ៉ាសាំង​ឱ្យ​បានគ្រប់គ្នា​ ​ទៅតាមការជូនដំណឹងរបស់អាជ្ញាធរ​ ​ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ​កូ​វីដ១​ ​

Related Post