រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អញ្ជើញជាធិបតីក្នុងពិធីប្រកាសសុពលភាព​សមាជិកក្រុមប្រឹក្សាសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន

(​រដ្ឋបាលខេត្តកំពង់ធំ​): ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ក្នុងពិធីអញ្ជើញជា​ធិ​​តី​ក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់អាចារ្យលាក់​ ​អាណត្តិទី​ ​ក្នុងក្រុងស្ទឹងសែន​ ​នាព្រឹកថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ

ជាមួយគ្នានោះដែរឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អបអរសាទរដល់សមាជិកក្រុមប្រឹក្សាសង្កាត់​ ​ចៅសង្កាត់​ ​ចៅសង្កាត់រង​ ​នៃសង្កាត់អាចារ្យលាក់​ ​អាណត្តិទី​ ​ដែលបានទទួលនូវការស្រឡាញ់ពេញចិត្ត​ ​និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ​ ​តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ​ ​ទី​ ​ខែមិថុនា​ ​ឆ្នាំ​ ​កន្លងមកនេះ​ ​ដើម្បីបន្តដឹកនាំសង្កាត់អាចារ្យលាក់​ ​ឲ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់​វិ​ស័​ជាបន្ថែមទៀត

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំបន្តថា​ ​ក្នុងនាមជាសមាជិកក្រុមប្រឹក្សា​ ​ក៏ដូចជាចៅសង្កាត់​ ​ចៅសង្កាត់រង​ ​ដែលបានជាប់ឆ្នោត​ ​ទោះបីមានសមាសភាពមកពីគណបក្សនយោបាយតែមួយ​ ​គណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន​ ​ត្រូវយកចិត្តទុកដាក់អនុវត្ត​ឱ្យ​បានត្រឹមត្រូវ​ ​តាមគោលនយោបាយច្បាប់​ ​និងលិខិតបទដ្ឋានគតិយុត្តិនានារបស់រាជរដ្ឋាភិបាល​ ​រួមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង​ ​និងការយោគយល់គ្នានៅក្នុងការ​បំ​ពេញការងាររបស់ខ្លួន​ ​លើសពីនេះទៀត​ ​សមាជិកក្រុមប្រឹក្សា​ ​ត្រូវខិតខំបំពេញតួនាទី​ ​ភារកិច្ច​ ​ក្នុងការគ្រប់គ្រង​ ​ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន​ ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ​ ​និងបម្រើផលប្រយោជន៍​ ​ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ​ ​ឲ្យកាន់តែប្រសើរឡើង​ ​និងប្រកបដោយសមធម៌​ ​បរិយាប័ន្ន ​និងមានចីរភាព​ ​ដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ

ឯកឧត្តម​ ​បញ្ជាក់បន្ថែមទៀតថា​ ​ក្រុមប្រឹក្សាឃុំ​ ​សង្កាត់ដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទីនេះ​ ​ត្រូវបន្តនិរន្តរភាពនៃការ​​​ដឹកនាំ​ ​គ្រប់គ្រង​ ​និងអភិវឌ្ឍន៍នៅមូលដ្ឋានក្នុងអាណត្តិឆ្នាំបន្តទៀត​ ​និងបន្តអនុវត្តការងារគ្រប់គ្រង​ ​និងការអភិវឌ្ឍមូលដ្ឋានពីក្រុមប្រឹក្សាសង្កាត់អាណត្តិចាស់​ ​សំដៅធានា​ឱ្យ​មាននិរន្តរភាពក្នុងកិច្ចការរដ្ឋបាល​ ​និងការផ្តល់សេវាព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋានជាបន្តទៀត​ ​ហើយសមាជិកក្រុមប្រឹក្សា​ ​សង្កាត់អាណត្តិថ្មីទាំងអស់​ ​សូមផ្តោតការយកចិត្តទុកដាក់លើ​វិ​ស័ជាអាទិភាពមួយចំនួនដែលមានផលប៉ះពាល់ផ្ទាល់មកលើតម្រូវការជាក់ស្ដែង​ ​និងជាបន្ទាន់របស់ប្រជាពលរដ្ឋមូលដ្ឋាន​ ​ជាពិសេស​ ​គ្រួសារក្រីក្រ​ ​ជនងាយរងគ្រោះ​ ​គ្រួសារយោធិនពលីពិការ​ ​ស្ត្រី​ម៉េ​ម៉ាយ​ ​កុមារ​ ​យុវជន​ ​ជនជាតិដើមភាគតិច​ ​មានដូចជា​ ​សេវាទាក់ទងនឹងសុខភាព​ ​អប់រំ​ ​កសិកម្ម​ ​ការកែលម្អបរិស្ថាន​ ​និងសេវាសង្គម​ ​ផ្សេងៗទៀត​ ​ក្រៅពីនេះ​ ​ក៏ត្រូវពិចារណាផងដែរអំពីតម្រូវការក្នុង​វិ​ស័​ហេ​ដ្ឋា​រចនា​ម្ព័ន្ធ ​ដូចជា​ ​ផ្លូវថ្នល់​ ​ប្រឡាយទឹក​ ​អណ្តូងទឹក​ ​ស្រះទឹក​ ​ជាដើម

ឯកឧត្តម​ ​ងួន​ ​រតនៈបន្ថែមទៀតថា​ ​បន្ទាប់ពីថ្ងៃកិច្ចប្រជុំប្រកាសសុពលភាពនេះតទៅ​ ​កិច្ចការអាទិភាពទីរបស់ក្រុមប្រឹក្សា​ ​សង្កាត់អាណត្តិថ្មី​ ​គឺត្រូវពិនិត្យរៀបចំ​ ​និងអនុម័តដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនដែលជាវិធាន​ ​កំណត់អំពីកិច្ចប្រជុំ​ ​និងរបៀបរបបធ្វើការងាររបស់ក្រុមប្រឹក្សាឃុំ​ ​សង្កាត់​ ​និងគណៈកម្មាធិការនានា​ ​របស់ក្រុមប្រឹក្សាឃុំ​ ​សង្កាត់​ ​ត្រូវជួបប្រជុំគ្នាដើម្បីពិនិត្យមើលគម្រោង​ ​អភិវឌ្ឍន៍​ ​និងគម្រោងសេវាកម្មនានាដែលនៅសេសសល់ពីអាណត្តិមុន

ជាចុងក្រោយឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានផ្តាំផ្ញើដល់​ ​សមាជិកក្រុមប្រឹក្សាសង្កាត់​ ​ចៅសង្កាត់​ ​ត្រូវបន្តរក្សាការប្រុងប្រយ័ត្ន​ ​និងបង្កើនការយកចិត្តទុកដាក់ក្នុងការអប់រំ​ ​និងណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួន​ឱ្យ​អនុវត្ត​ឱ្យ​បានខ្ជាប់ខ្ជួននូវវិធានការ​ “​កុំ​ ​ការពារ​” ឱ្យ​បានជា​ប់​ជាប្រចាំ​ ​ខិតខំណែនាំ​ ​និងជំរុញដល់ប្រជាពលរដ្ឋដែលពុំទាន់បានចាក់​ ​វ៉ាសាំង​ កូ​វី​-​​ដូ​ជំរុញ​ ( ដូ​ទី​ ​ទី​ ​និងទី​) ឱ្យ​ទៅចាក់វ៉ាក់សាំង​ឱ្យ​បានគ្រប់គ្នា​ ​ដើម្បីបង្ការ​ ​និងទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាតឡើងវិញក្នុងសហគមន៍​ ​ដែលធ្វើ​ឱ្យ​ប៉ះពាល់ដល់សុខភាពសាធារណៈ​ ​និងសកម្មភាពសេដ្ឋកិច្ចសង្គមដែលកំពុងដំណើរការពេញលេញក្នុងពេលបច្ចុប្បន្ន

Related Post