រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ ដឹកនាំកិច្ចប្រជុំប្រចាំខែរបស់​គណៈបញ្ជាការ​ឯកភាពរដ្ឋបាលខេត្តកំពង់ធំ


(​រដ្ឋបាលខេត្តកំពង់ធំ​): ​នារសៀលថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ​ ​រដ្ឋបាលខេត្តកំពង់ធំ​ ​បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​​ក្រោមអធិបតីភាពឯកឧត្តមងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ​ ​

នៅក្នុងកិច្ចប្រជុំនេះ​ ​ផ្តោតទៅលើវិធានការ​ ​និងផែនការ​ ​ចំនួន​ ​៧ចំណុច​ ​មានដូចជា
​- ​ជំរុញដល់ប្រធានមន្ទីរអង្គភាព​ ​និងអាជ្ញាធរមូលដ្ឋាន​ ​បង្កើនការយកចិត្តទុកដាក់ក្នុងការអប់រំ​ ​និងណែនាំដល់គ្រឹះស្ថានសិក្សា​ ​ក៏ដូចជាប្រជាពលរដ្ឋ​ឱ្យ​អនុវត្ត​ឱ្យ​បានខ្ជាប់ខ្ជួននូវវិធានការ​ “​កុំ​ ​ការពារ​” ឱ្យ​បានជា​ប់​ជាប្រចាំ​ ​និងជំរុញដល់ប្រជាពលរដ្ឋដែលពុំទាន់បានចាក់​ ​វ៉ាសាំង​កូ​វី​-​​ដូ​ជំរុញ​ ( ដូ​ទី​ ​ទី​ ​និងទី​) ឱ្យ​ទៅចាក់វ៉ាក់សាំង​ឱ្យ​បានគ្រប់គ្នា
​- ​ជំរុញដល់ប្រធានអង្គភាពស្ថាប័នពាក់ព័ន្ធ​ ​បន្តខិតខំដោះស្រាយទំនាស់នៅក្នុងមូលដ្ឋានរបស់ខ្លួន​ ​ដូចភ្លៀងរលឹម
​- ​ជំរុញការផលិតអត្តញាណប័ណ្ណជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស
​- ​កំណត់មុខសញ្ញាក្មេងទំនើង​ ​ដើម្បីចាត់វិធានការធ្វើការអប់រំ
​- ​ខិតខំបន្តទប់ស្កាត់​ ​និង​ង្រ្កា​ល្បែងស៊ីសងនៅក្នុងមូលដ្ឋាន​ឱ្យ​បានជា​ប់​ជាប្រចាំដូចភ្លៀងរលឹម
​- ​ការរៀបចំវេទិកាសាធារណៈតាមបណ្ដាក្រុងស្រុក
​- ​ពិនិត្យលទ្ធភាពនៅក្នុងការកាត់ឆ្វៀលដីតំបន់​ ​ជូនប្រជាពលរដ្ឋ​ ​ស្របតាមអនុសាសន៍របស់សម្តេច​តេជោ ​នៅតាមបណ្ដាស្រុកជាប់ពាក់ព័ន្ធ​ ​

Related Post