រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ចុះផ្សព្វផ្សាយអនុសាសន៍សម្តេច​ស្តីពី ការកែ​សម្រួល​ការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដីនៅ​ក្នុងតំបន់​បឹងទន្លេសាបជូនប្រជាពលរដ្ឋនៅស្រុកកំពង់ស្វាយ

(​រដ្ឋបាលខេត្តកំពង់ធំ​):ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងសហការី​ ​អញ្ជើញចុះជួបសំណេះសំណាល​ ​និងផ្សព្វផ្សាយអនុសាសន៍សម្តេចស្តីពីការកែសម្រួលការបោះបង្គោលព្រំប្រទល់ដី​ ​និងកាត់ឆ្វៀលដីនៅក្នុងតំបន់បឹងទន្លេសាបជូនប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្តែងយូរឆ្នាំ​ ​ស្ថិតនៅឃុំកំពង់គោ​ ​ស្រុកកំពង់ស្វាយ​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ

នៅក្នុងឱកាសនោះឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានជំរុញដល់មន្ទីរអង្គភាពជំនាញ​ ​និងអាជ្ញាធរពាក់ព័ន្ធ​ ​ពន្លឿនការអនុវត្តការងារការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលបានរស់នៅអាស្រ័យផលយូរឆ្នាំជាក់ស្ដែងនៅតាមបណ្ដាឃុំ​ ​ដែលពាក់ព័ន្ធនឹងដីក្នុងតំបន់បឹងទន្លេសាបស្របតាមបទបញ្ជារបស់សម្ដេច​តេជោ​ហ៊ុនសែន​ ​ដើម្បីឲ្យពួកគាត់អាចទទួលបានដីកម្មសិទ្ធិអាស្រ័យផលដោយស្របច្បាប់

ឯកឧត្តមអភិបាលខេត្តកំពង់ធំ​ ​បានបញ្ជាក់ទៀតថា​ ​ចំពោះដីក្នុងតំបន់បឹងទន្លេសាបដែលប្រជាពលរដ្ឋ​ ​ជនខិលខូចបានកាប់ទន្ទ្រានខុសច្បាប់រយៈពេលខ្លី​ ​ត្រឹមពីរ​ ​បីឆ្នាំ​ ​អាជ្ញាធរនឹងត្រូវដកហូតយកមកវិញ​ ​ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការកាប់ទន្ទ្រានយកដីព្រៃលិចទឹកជាបន្តទៀត​ ​ដែលទង្វើនេះបានបង្កឲ្យមានផលប៉ះពាល់ដល់ប្រព័ន្ធជីវៈចម្រុះនៅក្នុងបឹងទន្លេសាប​ ​ហើយក៏ជាអំពើខុសច្បាប់ផងដែរ

ជាចុងក្រោយ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅចាក់វ៉ាក់សាំង​ ដូ​ជំរុញ​ ​ឲ្យបានគ្រប់គ្នានៅតាមមណ្ឌលសុខភាពនៅជិតបំផុត​ ​ដើម្បីការពារជំងឺ​កូ​វី​-​​ ​កុំឲ្យមានការីរាលដល់សហគមន៍

Related Post