រដ្ឋបាលខេត្តកំពង់ធំ

SEARCH

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៣ ឆ្នាំ២០២២ នៅស្រុកបារាយណ៍


(​រដ្ឋបាលខេត្តកំពង់ធំ​): ​នាព្រឹកថ្ងៃទី​ ​ខែវិច្ឆិកា​ ​ឆ្នាំឯកឧត្តម​ ​ឈុន​ ​​ន់ប្រធានក្រុមប្រឹក្សាខេត្ត​ ​និងឯកឧត្តម​ ​សុក​ ​ហៃ​ ​អភិបាលរងខេត្ត​ ​អញ្ជើញជាអធិបតី​ ​ក្នុងពិធីវេទិកាផ្សព្វផ្សាយ​ ​និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ​ ​អាណត្តិទី​ ​ឆ្នាំ​ ​នៅសាលាស្រុកបារាយណ៍​ ​

ថ្លែងក្នុងពិធីនោះដែរ​ ​ឯកឧត្តម​ ​ឈុន​ ​​ន់ប្រធាន​ ​ក្រុមប្រឹក្សា​​ខេត្ត​ ​បាន​ ​លើកឡើងថា​ ​វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ថ្ងៃនេះគឺជាការផ្ដល់ឱកាសជូនប្រជាពលរដ្ឋបានអាស្រ័យទាក់ទងគ្នាទៅវិញទៅមកជាមួយនឹងរដ្ឋបាលខេត្តរដ្ឋបាលក្រុងរដ្ឋបាលស្រុករដ្ឋបាលឃុំសង្កាត់តំណាងសង្គមស៊ីវិលនិង​វិ​័​ឯកជនដើម្បីផ្លាស់ប្ដូរបទពិសោធន៍និងផ្ដល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្តកំពង់ធំប្រកបដោយចីរភាពនិងប្រសិទ្ធភាព​ ​ហើយរាល់បញ្ហានិងសំណូមពរអនុសាសន៍នានាសម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋាននៃខេត្តកំពង់ធំនេះ​ ​ព្រោះយើងទាំងអស់គ្នាចង់បាននូវការផ្ដល់សេវាសាធារណៈអំពីរដ្ឋបាលខេត្តរដ្ឋបាលក្រុងរដ្ឋបាលស្រុករដ្ឋបាលឃុំសង្កាត់ឲ្យកាន់តែល្អប្រសើរ

នៅឱកាសនោះដែរឯកឧត្តម​ ​សុក​ ​ហៃ​ ​បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ​ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់នូវការទទួលបានព័ត៌មានពីប្រជាពលរដ្ឋ​ ​និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនិងបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ​ ​និងបទល្មើសគ្រប់រូបភាព​ ​ត្រូវតែខិតខំដោះស្រាយនូវសំណូមពរ​ ​ដែលប្រជាពលរដ្ឋបានលើកឡើង​ ឱ្យ​បានរួសរាន់ប្រកបដោយ​ ​ស្មារតីទទួលខុសត្រូវខ្ពស់​ ​សំដៅធ្វើ​ឱ្យ​វេទិកាសាធារណៈទទួលបាននូវគុណ​ ​ប្រយោជន៍ក្នុងការឆ្លើយតបពិត​ ​និងអោយស្របតាមគោលនយោបាយភូមិ​ ​ឃុំមានសុវត្ថិភាពផងដែរឯកឧត្តម​ ​បានបន្ថែមថា​ ​សូមរួមចំណែកជាមួយគ្នាដើម្បីដោះបញ្ហាដែលនៅសេសសល់ដូចជាដោះស្រាយនូវការពិត​ ​នៅនឹងមូលដ្ឋាន​ ​ការងារបង្កបង្កើនផល​ ​និងដោះស្រាយនូវហេ​ដ្ឋា​រចនា​ម្ព័ន្ធ​រូបវន្តទាំងឡាយដែលមានការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមកនេះ

Related Post