រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នៅក្រុងស្ទឹងសែន


(​រដ្ឋបាលខេត្តកំពង់ធំ​) ​នាព្រឹកថ្ងៃទី​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​រដ្ឋបាលខេត្តកំពង់ធំ​ ​រៀបចំវេទិកាផ្សព្វផ្សាយ​ ​និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត​ ​នៅក្រុងស្ទឹងសែន​ ​ក្រោមអធិបតីភាព​ ​ឯកឧត្តម​ ​ដៀប​ ​ពីរី​ ​សមាជិកក្រុមប្រឹក្សាខេត្ត​ ​និងឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​នៅសាលាក្រុងស្ទឹងសែន

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ថ្លែងថា​ ​វេទិកានាឱកាសនេះ​ ​ពិតជាបានបំពេញនូវតួនាទីបានល្អ​ ​ក្នុងគោលបំណងផ្សព្វផ្សាយផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនូវសមិទ្ធផលនានា​ ​ដែលយើងបានអនុវត្តការងារកន្លងមក​ ​ក្នុង​ម្រិ​ក្រុង​ ​​ម្រិ​ខេត្ត​ ​ជូនអង្គពិធី​ ​និងទទួលយកនូវអ្វីដែលថ្មី​ ​ព្រមទាំងបញ្ហាប្រឈមនានា​ ​ដើម្បីស្វែងរកដំណោះស្រាយ​ ​និងរៀបចំផែនការធ្វើបន្ត​ ​អភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់យើងឲ្យបានល្អប្រសើរ​ ​

កឧត្តម​ ​ដៀប​ ​ពីរីលើកឡើងថា​ ​វេទិកានេះ​ ​គឺជាយន្តការមួយដើម្បីលើក​ម្ពស់​គណនេយ្យ​ ​តម្លាភាព​ ​និងការឆ្លើយតបរបស់ក្រុមប្រឹក្សាខេត្ត​ ​ជាមួយនឹងប្រជាពលរដ្ឋ​ ​ដើម្បីធានាថា​ ​រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យ​ ​និងដោះស្រាយនិងឆ្លើយតប​ (​បានមិនបាន​) ​ហើយគ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន​ ​ត្រូវបានចូលរួមក្នុងអង្គពិធីនេះផងដែរ

ឯកឧត្តមបញ្ជាក់បន្ថែមទៀតថា​ ​នៅក្នុងវេទិកាព្រឹកនេះ​ ​យើទទួលបានសំនួរ​ ​និងសំណូមពរ​ ​សរុបចំនួន​ ​​ ​ក្នុងនោះយើងបានដោះស្រាយឆ្លើយតបភ្លាមបានមួយចំនួន​ ​ចំពោះសំនួរដែលនៅសល់​ ​យើងនឹងយកមកលើកក្នុងអង្គប្រជុំក្រុមប្រឹក្សាខេត្ត​ ​ដើម្បីដោះស្រាយបញ្ហានេះបន្តទៀត

Related Post