រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ នាំយកអំណោយរបស់សម្តេចតេជោ ចែកជូនប្រជាពលរដ្ឋ ចំនួន ៦២៩គ្រួសារ មានជីវភាពខ្វះខាត ដែលជាសម្បទានិក នៃគម្រោង LASED II


(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​នាំយកអំណោយរបស់សម្តេច​តេជោ ​ចែកជូនប្រជាពលរដ្ឋ​ ​ចំនួន​ ​គ្រួសារ​ ​មានជីវភាពខ្វះខាត​ ​ហើយពុំមានដីសម្រាប់រស់នៅ​ ​និងបង្កបង្កើនផល​ ​ហើយត្រូវបានជ្រើសជ្រើស​ ​និងវាយតម្លៃយ៉ាងម៉ត់ចត់បំផុត​ ​បានទទួលដីលំនៅ​ដ្ឋា​​ x ​​ ​និងដីកសិកម្មចំនួន​ ​ហិចតា​ ​និងអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើន​ ​ពីគម្រោងបែកចែកដីដើម្បីសង្គមកិច្ច​ ​និងការអភិវឌ្ឍសេដ្ឋកិច្ចជំហ៊ាន​ (​LASED​ ​II​) ​ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា​ ​ស្ថិតនៅវត្តក្របៅ​ ​ស្រុកប្រាសាទបល្ល័ង្ក​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែវិច្ឆិកា​ ​ឆ្នាំ

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំបន្តទៀតថា​ ​បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទីនេះ​ ​សុទ្ធតែសម្បទានិក​ ​ដែលបានផ្លាស់ប្តូរទីលំនៅថ្មី​ ​មករស់នៅលើដីគម្រោងបែកចែកដីដើម្បីសង្គមកិច្ច​ ​និងការអភិវឌ្ឍសេដ្ឋកិច្ចជំហ៊ាន​ (​LASED​ ​II​) ​ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល​ ​ហើយអំណោយទាំងនេះ​ ​គឺជាអំណោយរបស់សម្ដេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​និងសម្តេច​កិត្តិ​ព្រឹត្តិបណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុន​ ​សែន​ ​ប្រធានកាកបាទក្រហមកម្ពុជាដែលម្តេចទាំងទ្វេរបាផ្តល់ជាស្បៀងប្រុងមួយចំនួនឲ្យរដ្ឋបាលខេត្ត​ ​សម្រាប់ចែកបន្តជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាត​ ​នៅគ្រប់មជ្ឈដ្ឋាន​ ​និងគ្រប់ទី​ន្លែ​​ ​ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់អត់ឃ្លានដោយមិនមានអាជ្ញាធរមិនបានដឹងនោះទេ

Related Post