រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាព និងសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលទទួងរងគ្រោះជំនន់ទឹកភ្លៀង នៅស្រុកស្ទោង

ដោយទទួលបានព័ត៌មានពីអាជ្ញាធរស្រុកស្ទោង ឆ្លៀតពេលចុងម៉ោងធ្វើការ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី បានចុះទៅពិនិត្យ ស្ថានភាពទឹកជំនន់ទឹកភ្លៀង នៅឃុំបន្ទាយស្ទោង ឃុំទ្រា និង ឃុំរុងរឿង ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ។

ទន្ទឹមនឹងការចុះពិនិត្យស្ថានភាពទឹកជំនន់នេះដែរ ឯកឧត្តម សុខ លូ បានសាកសួរអាជ្ញាធរ ស្រុក ឃុំ និងប្រជាពលរដ្ឋដែលនៅតំបន់នេះ លើកឡើងថា ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅពេលនេះ គឺមិនទាន់ធ្ងន់ធ្ងរ ដូចនៅឆ្នាំ២០១១នោះទេ ហើយការលិចលង់នេះ ទើបតែមានរយៈពេល ពីរ បី ថ្ងៃតែប៉ុណ្ណោះ។

ឯកឧត្តមបន្ថែមទៀតថា ជំនន់ទឹកភ្លៀងនេះ មិនមែនលិចលង់តែនៅស្រុកស្ទោងនោះទេ គឺមានការលិចលង់នៅតាមបណ្តា ក្រុង ស្រុក ឃុំ សង្កាត់ ជាច្រើនទៀត នៅក្នុងខេត្តកំពង់ធំ ដូច្នេះសូមលោកអភិបាលក្រុងស្រុក ត្រូវតាមដានស្ថានភាពទឹកជំនន់នេះ ត្រូវរាយការណ៍មកអាជ្ញាធរខេត្ត ដើម្បីចាត់វិធានការចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។

ជាមួយគ្នានេះដែរ ឯកឧត្តម បានផ្តាំផ្ញើ ដល់បងប្អូនត្រូវខិតខំប្រកបមុខរបបរបន្ថែមទៀត និងដាំបន្លែបង្ការវិលជុំ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនឲ្យកាន់តែប្រសើរឡើង ម្យ៉ាងវិញទៀត សូមបងប្អូនក៏ត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាព ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត ជាពិសេស ត្រូវប្រុងប្រយ័ត្នចំពោះមនុស្សចាស់ ក្មេងតូចៗ នៅពេលមានខ្យល់ ឬ ភ្លៀង ហាមជ្រកក្រោមដើមឈើ និងប្រយ័ត្នចំពោះពពួកសត្វមានពឹសជាដើម។

Related Post