រដ្ឋបាលខេត្តកំពង់ធំ

SEARCH

កិច្ចប្រជុំលើកដំបូង របស់សាខាកាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ធំ ត្រៀមរៀបចំពិធីអបអរខួបលើកទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៨

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នៅរសៀលថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំលើកទី១ ដើម្បីត្រៀមរៀបចំពិធីអបអរសាទរ ខួបលើកទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលមានការចូលរួម ពីសមាជិក សមាជិកា លេខាធិការនៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៨ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។

ការបើកកិច្ចប្រជុំលើកទី១នេះ គឺដើម្បីពិនិត្យមើលការងារមួយចំនួនទៀត ដើម្បីពិភាក្សាការងារ ណែនាំពីតួនាទី និងភារកិច្ច របស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ សម្រាប់អនុវត្តការងារឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់៕

 

Related Post